រឿងរ៉ាវ ១៨ យ៉ាងដែលខ្ញុំសង្ឃឹមថាមានគេប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ
ក្មេងនោះបានប្រាប់ខ្ញុំថា
គេបានរៀបចំខ្លួនរួចជាស្រេចដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សា
ទុតិយភូមិនៅប៉ុន្មាន
សប្តាហ៍ខាងមុខនេះ ហើយគេ
នឹងចាប់ផ្តើមជីវិតរបស់គេក្នុងសាកលវិទ្យាល័យនៅរដូវស្លឹកឈើ
ជ្រុះនៅពេលដ៏ខ្លីខាងមុខនេះ។
ប៉ុន្តែគេបានប្រាប់ខ្ញុំថា “ខ្ញុំដូចជាច្បាស់ថា តើខ្ញុំចង់ធ្វើអ្វីអោយពិតប្រាកដក្នុងជីវិតរបស់ខ្ញុំសោះ” ហើយគេក៏បន្តទៀតថា “ជីវិតខ្ញុំនៅពេលនេះដូចជាពពកកំពុងតែរសាត់អណ្តែតអញ្ចឹង”។
សប្តាហ៍ខាងមុខនេះ ហើយគេ
នឹងចាប់ផ្តើមជីវិតរបស់គេក្នុងសាកលវិទ្យាល័យនៅរដូវស្លឹកឈើ
ជ្រុះនៅពេលដ៏ខ្លីខាងមុខនេះ។
ប៉ុន្តែគេបានប្រាប់ខ្ញុំថា “ខ្ញុំដូចជាច្បាស់ថា តើខ្ញុំចង់ធ្វើអ្វីអោយពិតប្រាកដក្នុងជីវិតរបស់ខ្ញុំសោះ” ហើយគេក៏បន្តទៀតថា “ជីវិតខ្ញុំនៅពេលនេះដូចជាពពកកំពុងតែរសាត់អណ្តែតអញ្ចឹង”។
បន្ទាប់មកគេបានសំលឹងមកខ្ញុំជាមួយ
កែវភ្នែកទាំងគូរដ៏ភ្លឺថ្លា
ហើយចាប់ផ្តើមសួរសំនួរមួយហើយមួយទៀតមកកាន់ខ្ញុំដូចជា៖
តើបងធ្វើកិច្ចការអ្វីដើម្បីចិញ្ចឹមជីវិត?
តើបងបានធ្វើការសម្រេចចិត្តនៅពេលណាដែរ ថាបងគិតចង់ធ្វើអ្វីនោះ?
ហេតុអ្វីក៏ជ្រើសរើសយ៉ាងដូច្នេះ ហើយមិនជ្រើសអ្វីផ្សេង?
តើបងមានដែលគិតថា បងចង់កែប្រែអ្វីដែលបងបានធ្វើពីអតីតកាលដែរឬទេ? -ល-។
ខ្ញុំខំប្រឹងឆ្លើយនូវរាល់សំណួរដែល
គេបានសួរតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។
ខ្ញុំក៏បានផ្តល់នូវដំបូន្មានដ៏សម្យរមពីអ្វី ដែលខ្ញុំបានដឹង
និងជួបប្រទះ។ ក្រោយការសន្ទនារយៈពេល៣០នាទី គេក៏បានអរគុណខ្ញុំ
ហើយពួកយើងក៏បានបែកគ្នាត្រឹមនោះ។
នៅតាមផ្លូវត្រឡប់មកផ្ទះវិញ
សំនូររបស់គេបានធ្វើអោយខ្ញុំនឹករលឹកដល់រឿងកាលពី
១០ឆ្នាំមុន។ខ្ញុំក៏ចាប់ផ្តើមគិតអំពីរាល់សំណួរដែលក្មេងនោះសួរ
មកខ្ញុំ។ បន្ទាប់មក ខ្ញុំក៏
ស្រមើស្រមៃនូវរាល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំសង្ឃឹមថានឹងមានអ្នក
ប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ។
ខ្ញុំក៏ចាប់ផ្តើមគិតបន្តទៀតហើយ
គិតក្នុងចិត្តថា
បើសិនជាខ្ញុំអាចត្រឡប់ទៅនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំនោះ
ខ្ញុំនឹងផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំអំពីបញ្ហាជីវិត។
បន្ទាប់ពីបានញ៉ាំកាហ្វេប៉ុន្មានពែង
និងការសញ្ចឹងគិតរយៈពេលប៉ុន្មានម៉ោងមក
ខ្ញុំបានគិតឃើញរឿង១៨យ៉ាងដែលខ្ញុំសង្ឃឹមថាមានគេបានប្រាប់ខ្ញុំ
នៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ៖
១-ជំរុញខ្លួនឯងអោយប្រព្រឹត្តកំហុសអោយបានច្រើន៖
កំហុសបានបង្រៀនយើងនូវមេរៀនដ៏សំខាន់។
កំហុសដែលធំបំផុតដែលយើងបានប្រព្រឹត្តនោះគឺ ការមិនធ្វើអ្វីសោះ
ដោយសារតែយើងមានភាពភ័យខ្លាចការមានកំហុស។
ដូចនេះអ្នកមិនត្រូវស្ទាក់ស្ទើរឡើយ។ នៅ ក្នុងជីវិតរស់នៅ
វាពិបាកនឹងទទួលបានឱកាសណាស់
ប៉ុន្តែផ្ទុយទៅវិញយើងត្រូវស្វះស្វែងរកឱកាសដោយខ្លួនឯង។
វាមិនប្រាកដថាអ្នកនឹងបានទួទួលជោគជ័យ១០០ភាគរយទេ
ប៉ុន្តែអ្នកនឹងច្បាស់ក្នុងចិត្តថាអ្នកនឹងទទួលភាពបរាជ័យ១០០ភាគរយ
បើអ្នកមិនធ្វើអ្វីសោះនោះ។
ស្ទើរតែគ្រប់ពេលវេលាដែលអ្នកត្រូវធ្វើការស្វែងរកវា
ហើយទោះបីជាមានអ្វីកើតឡើងក៏ដោយ
លទ្ធផលចុងក្រោយគឺអ្នកបានជោគជ័យ
ឬអ្នកបានទទួលបទពិសោធន៏មួយដែលជាមេរៀនមួយដែលអ្នកអាចរៀនពីវា។
ចូរចាំថា បើសិនជាអ្នកមិនសាកមើល
អ្នកនឹងមិនដឹងថាលទ្ធផលចុងក្រោយទៅជាយ៉ាងណានោះទេ
ហើយអ្នកនឹងឈរនៅត្រង់ចំនុចដដែលជារៀងរហូត។
២-ស្វែងរកការងារដែលលំបាកតែអ្នកពេញចិត្ត៖ ប្រសិន
បើខ្ញុំអាចផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំនៅពេលដែលមានអាយុ១៨
ឆ្នាំអំពី អាជីពការងារនោះ ខ្ញុំនឹងប្រាប់ខ្លួនឯងថា
ខ្ញុំមិនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកទៅលើគំនិត គោលដៅ
និងការណែនាំរបស់អ្នកដ៏ ទៃនោះទេ។
ខ្ញុំនឹងប្រាប់ខ្លួនខ្ញុំមិនអោយជ្រើសរើសមុខជំនាញដោយសារតែ
ការពេញនិយម
ឬដោយយោងតាមស្ថិតិថាមុខជំនាញនោះអាចរកចំណូលបានច្រើនឡើយ
ប៉ុន្តែខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា
ខ្ញុំត្រូវជ្រើសរើសជំនាញណាដែលខ្ញុំពេញចិត្តទោះបីជាវាពិបាក
ដ៏ដោយ។ ដ៏រាបណាអ្នកស្គាល់ពីខ្លួនឯងច្បាស់
ហើយធ្វើនូវដែលអ្នកពេញចិត្តនោះអ្នកនឹងអាចរកឃើញនូវភាពជោគជ័យ។
ប្រសិនបើអ្នកកំពុងតែធ្វើនូវអ្វីដែលអ្នកពេញចិត្តគ្រប់វិនាទី
នោះ ទោះបីជាវាពិបាកក៏ដោយ
អ្នកនឹងគិតថាវាមិនពិបាកនោះដោយសារតែក្តីស្រឡាញ់របស់អ្នកចំពោះ
ការងារនោះ។
៣-ចំណាយពេលវេលា កំលាំងថាមពល និងប្រាក់កាសទៅលើខ្លួនអ្នកជារៀងរាល់ថ្ងៃ៖ នៅ
ពេលដែលអ្នកធ្វើការវិនិយោគទៅលើខ្លួនឯងផ្ទាល់
អ្នកនឹងមិនទទួលការបរាជ័យ ហើយបន្ទាប់មក
អ្នកនឹងអាចកែប្រែខ្សែជីវិតរបស់អ្នកបាន។
អ្នកនឹងទទួលលទ្ធផលសងមកវិញនូវអ្វីដែលអ្នកបានចំណាយ។
កំលាំងថាមពល ប្រាក់កាស
និងការអំនត់ព្យាយាមដែលអ្នកបានចំណាយកាន់តែច្រើន
នោះអ្នកក៏នឹងទទួលបានលទ្ធផលកាន់តែច្រើនតាមនោះផងដែរ។
៤- ស្វែងរកនូវគំនិតថ្មីៗ និងឱកាស៖ សារជាតិ
មនុស្សគឺតែងតែមានភាពភ័យខ្លាចទៅនឹងការបរាជ័យ
និងការខ្មាសអៀនដែលជាចារិកធម្មជាតិ។
នៅពេលខ្លះកត្តាទាំងនេះនឹងរារាំងអ្នកមិនអោយអ្នកសាកល្បងនូវអ្វី
ដែលថ្មី។
ប៉ុន្តែអ្នកគួរតែយកឈ្នះអោយបាននូវភាពភ័យខ្លាចនេះដើម្បីជីវិត
រ៉ុងរឿង និងបទពិសោធន៍ដ៏ល្អ។ បទពិសោធន៍ដែលអ្នកមានកាន់តែច្រើន
នោះអ្នកនឹងទទួលបាននូវរឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍ក៏កាន់តែ
ច្រើនផងដែរ។
ដូច្នេះអ្នកត្រូវស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិតអោយបានកាន់តែ
ច្រើនកាន់តែល្អ
ហើយអ្នកមិនត្រូវភ្លេចចែករំលែកបទពិសោធន៍ទាំងនោះទៅមនុស្សដែល
អ្នកស្រឡាញ់នោះទេ។
៥-ចេះដប់មិនស្មើរប្រសប់មួយ៖
នៅក្នុងកីឡាការាតេដូ
ខ្សែក្រវ៉ាត់ខ្មៅពិតជាអស្ចារ្យជាងខ្សែក្រវាត់ពណ៌ត្នោត។ ប៉ុន្តែ
តើខ្សែក្រវ៉ាត់ពណ៌ត្នោតមើលទៅអស្ចារ្យជាងខ្សែក្រវ៉ាត់ពណ៍ក្រហម
ដែរឬទេ? សម្រាប់មនុស្សភាគច្រើនគិតថាវាមិនអស្ចារ្យនោះទេ។
ចូរចាំថាសង្គមរស់នៅគឺអោយតម្លៃខ្ពស់ទៅលើបុគ្គលណាដែលមានជំនាញ
ប៉ិនប្រសប់។ ដូច្នេះ
អ្នកគួរតែចាប់យកនូវជំនាញអ្វីមួយអោយប្រាកដប្រជាហើយអភិវឌ្ឍ
ជំនាញនោះអោយបានស្ទាត់
ជាជាងការចាប់យកជំនាញច្រើនដែលមិនអាចប្រើការបាន។
6- មនុស្សមិនជាទេវតាដែលអាចអានចិត្តរបស់អ្នកបានទេ អ្នកគួរប្រាប់ពួកគេនូវអ្វីដែលអ្នកកំពុងតែគិត៖
មនុស្សទាំងអស់នឹងមិនដឹងពីអារម្មណ៍
របស់អ្នកបានទេ ដ៏រាបអ្នកមិនប្រាប់ពួកគេនោះ។
ចៅហ្វាយនាយរបស់អ្នក? គាត់ប្រាកជាមិនដឹងថា
អ្នកចង់អោយគាត់តម្លើងឋានៈនោះទេ
បើសិនជាអ្នកមិនទាន់បានប្រាប់គាត់។
អ្នកមិនហ៊ានទៅនិយាយជាមួយនារីដ៏ស្អាតម្នាក់នោះដោយសារតែអ្នក
មានភាពខ្មាស់អៀន?
នារីម្នាក់នោះនឹងមិនចំនាយពេលវេលាជាមួយអ្នកបើសិនជាអ្នកមិនបាន
ចំនាយពេលវេលាជាមួយគេទេនោះ។ នៅក្នុងជីវិតរស់នៅ
អ្នកត្រូវតែមានការទំនាក់ទំនងជាមួយអ្នកដ៏ទៃហើយជារឿយៗ
អ្នកត្រូវតែចាប់ផ្តើមនិយាយទៅគេជាមុន។
៧- ធ្វើការសម្រេចចិត្តអោយបានរហ័ស និងចាប់ផ្តើមសកម្មភាពភា្លមៗ៖
វាមានជម្រើសពីរ
គឺទី១អ្នកនឹងប្រញាប់ឆក់យកឱកាសដែលមានភ្លាមៗ រីឯទី២
អ្នកដ៏ទៃនឹងទទួលបាន ឱកាសនេះមុនអ្នក។
អ្នកនឹងមិនអាចផ្លាស់ប្តូរអ្វីមួយ
ឬធ្វើអោយអ្វីមានការរីកចម្រើនដោយគ្រាន់តែអង្គុយនៅនឹងមួយកន្លែង
ហើយសញ្ចឹងគិត។ ចូរចាំថា ការចេះធ្វើនូវអ្វីមួយ
និងកំពុងតែធ្វើនូវអ្វីមួយគឺវាមានភាពខុសស្រឡះ។
ចំណេះក្លាយទៅជាគ្មានប្រយោជន៍ប្រសិនបើគ្មានសកម្មភាពមកជាមួយ។
៨-ត្រូវទទួលយកការផ្លាស់ប្តូរ៖
ទោះបីជាមានស្ថានការណ៍ល្អឬអាក្រក់
នៅពេលនេះក៏ដោយ ប៉ុន្តែ ស្ថានការណ៍នេះ
នឹងអាចផ្លាស់ប្តូរនៅពេលអនាគត។
ដូច្នេះអ្នកត្រូវប្រឈមមុខនឹងការពិត នឹងការផ្លស់ប្តូរ
ហើយត្រូវគិតថាការផ្លាស់ប្តុរនេះវាប្រាកដជាមានមូលហេតុ។
៩-មិនត្រូវខ្វល់ខ្វាយខ្លាំងពេលចំពោះអ្វីដែលអ្នកដ៏ទៃគិតចំពោះអ្នក
នៅពេលដែលខ្ញុំអាយុ១៨ឆ្នាំ
ខ្ញុំបានធ្វើអោយគំនិតមិត្តភ័ក្តរបស់ខ្ញុំមានឥទ្ធិពលមកលើការ
សម្រេចចិត្តដើម្បីអានាគតជីវិតរបស់ខ្ញុំ។
ពួកគេបានធ្វើអោយខ្ញុំបោះបង់ចោលនូវក្តីស្រមៃ
និងគោលបំណងដែលខ្ញុំតែងតែជឿជាក់ថាវានឹងអាចទៅរួច។
១០ឆ្នាំក្រោយមកទើបខ្ញុំបានដឹងថា ខ្ញុំពិតជាឆោតមែនទែន
ព្រោះថាពួកគេទាំងនោះមិនមែននៅជាមួយខ្ញុំរហូតនោះទេ។ ដូច្នេះ
អ្នកមិនត្រូវអោយនរណាម្នាក់ក្លាយជាអ្នកសម្រេចចិត្តជំនួសអ្នកនោះ
ទេ។ ការគិតរបស់អ្នកដ៏ទៃ និងសម្តីរបស់គេទាំងនោះគឺ
វាមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ
អ្នកត្រូវស្គាល់ខ្លួនឯងអោយបានច្បាស់
ហើយត្រូវមានម្ចាស់ការលើខ្លួនឯង។
១០-ត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដ៏ទៃ៖
ការស់នៅជាមួយនឹងជីវិតដែលពោរពេញទៅ
ដោយភាពស្មោះត្រង់នឹងធ្វើអោយអ្នកមានសន្តិភាពនិងភាព
ស្ងប់ស្ងាត់ក្នុងចិត្ត
ហើយរបស់ទាំងអស់នេះគឺជាវត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃ
បានឡើយ។
១១- ធ្វើការទំនាក់ជាមួយអ្នកដ៏ទៃអោយបានច្រើនទាំងនៅក្នុងសាកលវិទ្យាល័យ និងកន្លែងធ្វើការ៖
អ្នកត្រូវមានទំនាក់ទំនងល្អជាមួយ
ចៅហ្វាយនាយ មិត្តភ័ក្តរៀនថ្នាក់ជាមួយគ្នា សាស្រ្តាចារ្យ
សមាជិកក្លឹប មិត្តរួមការងារ និងអ្នកដ៏ទៃផ្សេងៗទៀត គឺ
ថាអ្នកទាំងអស់ដែលអ្នកបានជួបនឹងបានស្គាល់។
ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវធ្វើដូចនេះ?
ខ្ញុំបានធ្វើការ៣កន្លែងមកហើយបន្ទាប់ពីខ្ញុំបានរៀនចប់
មហាវិទ្យាល័យ។ ហើយក្នុងចំណោមកន្លែងធ្វើការ៣នេះ
ខ្ញុំធ្វើការសម្ភាសន៍ការងារតែមួយលើកប៉ុណ្ណោះជាមួយនឹងកន្លែង
ធ្វើការដំបូងរបស់ខ្ញុំ។ រីឯកន្លែងធ្វើការ២ផ្សេងទៀត
គឺគេបានផ្តល់ការងារមកអោយខ្ញុំមុននឹងការសម្ភាសន៍នឹងទៅទៀត
នេះគឺដោយសារតែមានការណែនាំពីអ្នកប្រធានផ្នែកជ្រើសរើសបុគ្គលិក
ម្នាក់ដែលខ្ញុំបានស្គាល់គាត់និងមានទំនាក់ទំនងជាមួយគាត់ជាច្រើន
ឆ្នាំ។
នៅពេលដែលក្រុមហ៊ុនមួយធ្វើការស្វែងរកបុគ្គលិកដើម្បីបំពេញនូវ
មុខតំណែងអ្វីមួយ
មុនដំបូងគេនឹងធ្វើការជ្រើសរើសមនុស្សណាដែលគេស្គាល់និងទុក
ចិត្ត។
ប្រសិនបើអ្នកមានទំនាក់ល្អជាមួយអ្នករាល់គ្នាដែលអ្នកបានស្គាល់
មិនថាគេនោះ ជានរណានោះទេ
ជីវិតការងាររបស់អ្នកនឹងពោរពេញទៅដោយឱកាស។
១២-អង្គុយនៅកន្លែងស្ងាត់ម្នាក់ឯងយ៉ាងតិចអោយបាន១០នាទីជារៀងរាល់ថ្ងៃ៖
អ្នកគួរប្រើរយៈពេលនេះដើម្បីគិត
រៀបចំគម្រោង និងធ្វើការស្រមៃ។
គំនិតច្នៃប្រឌិតរបស់អ្នកនឹងអាចលេចឡើងនៅកន្លែងណាដែលមានភាព
ស្ងប់ស្ងាត់។ អ្នកនឹងបានលឺនូវអ្វីដែលចិត្តរបស់អ្នកកំពុងតែគិត
ហើយពេលនោះហើយជាពេលដែលអ្នកអាចរៀបចំគម្រោងជីវិតរបស់អ្នកបានយ៉ាង
ប្រសើរ។
១៣- រៀនសួរសំណួរអោយបានច្រើន៖
ការចេះសួរនូវសួរសំនួរគឺជាប្រការ
ដ៏ល្អមួយ។ នៅពេលខ្លះ
ដំណើរនៃការស្វែងរកចម្លើយគឺវាមានសារៈសំខាន់ជាងចម្លើយនោះទៅទៀត។
ចម្លើយអាចបានមកពីអ្នកដ៏ទៃ ពីពិភពនៃចំណេះដឹង
និងប្រវត្តិសាស្រ្ត ឬក៏បានមកពីអព្ភន្តរញ្ញាណ
និងគតិបណ្ឌិតដ៏ថ្លៃថ្លាដែលមាននៅក្នុងខ្លួនរបស់អ្នក។
ចម្លើយទាំងឡាយនឹងមិនលេចចេញមកដោយឯកឯង
ប្រសិនបើអ្នកមិនអាចសួរសំនួរអោយបានត្រឹមត្រូវចំនុចទេនោះ។
១៤- ពេញចិត្ត និងត្រូវចេះប្រើប្រាស់នូវអ្វីដែលខ្លួនមាន៖
ជាទូទៅមនុស្សយើងគ្រប់រូបតែងតែមាន
ការងឿងឆ្ងល់នៅពេលដែលបានប្រទះឃើញមនុស្សពិការម្នាក់កំពុងតែមាន
ភាពសប្បាយរីករាយទាំងផ្លូវកាយនឹងផ្លួវចិត្ត។ អ្នកនឹងឆ្ងល់
ហេតុអ្វីបានជាមនុស្សពិការនោះអាចនឹងសប្បាយទៅកើតខណៈពេលដែលគេមិន
មានអវយវៈ គ្រប់លក្ខណៈផងនោះ? ចម្លើយគឺងាយស្រួលនោះ ទេ
គឺគេចេះប្រើប្រាស់នូវធនធានទាំងប៉ុន្មានដែលគេមាន។ ដូច្នេះ
អ្នកត្រូវពេញចិត្តនូវអ្វីដែលខ្លួនមានសព្វថ្ងៃ
ហើយត្រូវចេះប្រើវាអោយមានប្រយោជន៍និងប្រសិទ្ធភាព។
១៥- ត្រូវចេះបន្ទាបខ្លួន និងគ្រប់គ្រងខ្លួនឯង
អ្នកត្រូវចេះ រស់នៅអោយបានល្អ
ហើយមិនត្រូវខ្ជះខ្ជាយអ្វីៗផ្តេសផ្តាសឡើយ។
អ្នកមិនគួរចំណាយអ្វីៗដែលខ្លួនមាន
ដើម្បីគ្រាន់តែអួតប្រាប់អ្នកដ៏ទៃ
ហើយមិនគួរគិតថាសេចក្តីសុខគឺអាចវាស់បានតាមរយៈរបស់របរ
ទ្រព្យសម្បត្តិនិងការចំណាយនោះទេ។
ត្រូវចេះគ្រប់គ្រងប្រាក់កាសអោយបានល្អ ហើយ មិនត្រូវ
អោយប្រាក់គ្រប់គ្រងអ្នកបានវិញនោះទេ។
១៦- ត្រូវចេះគោរពអ្នកដ៏ទៃ និងធ្វើអោយគេគិតតែផ្លួវល្អចំពោះអ្នក៖
អ្នកត្រូវចេះគោរពមនុស្សដែលនៅជុំវិញ
ខ្លួនអ្នកមិនថាអ្នកនោះចាស់ ឬក្មេង មានឋានៈខ្ពស់ជាង
ឬទាបជាងអ្នកឡើយ ។
គ្មានខណ្ឌសីមាណាដែលបានបែងចែកមនុស្សជាក្រុមថា
ក្រុមនេះអ្នកគួរតែគោរព រីឯក្រុមមួយទៀតអ្នកមិនត្រូវគោរពនោះទេ
និយាយរូមអ្នកត្រូវគោរពមនុស្សដែលជុំវិញអ្នកទាំងអស់អោយបាន
ស្មើរៗគ្នា។ ការចេះជួយជ្រោមជ្រែង យកអាសា
និងនែនាំនរណាម្នាក់អោយឆ្ពោះទៅ រកផ្លូវល្អ
នឹងធ្វើអោយអ្នកដ៏ទៃគោរពកោតខ្លាចអ្នក ហើយវាគឺ
ជាដាដូរដ៏ល្អមួយនៅក្នុងឆាកជីវិត។ ត្រូវចងចាំថា
មុននឹងចង់អោយអ្នកដ៏ទៃធ្វើល្អចំពោះអ្នក
អ្នកគួរតែធ្វើល្អចំពោះគេជាមុនសិន។
១៧-ធ្វើអ្វីៗដោយមានការប្រុងប្រយ័ត្ននិងធ្វើអោយបានល្អ៖
វាជាការខាតបង់កំលាំងឥតអំពើ
និងគ្មានន័យអ្វីឡើយ
ប្រសិនបើអ្នកធ្វើអ្វីមួយមិនត្រឹមត្រូវទេនោះ។
ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយអោយបានល្អប្រសើរ
មិនថានៅកន្លែងការងារឬនៅទីណានោះទេ។
ការធ្វើដូចនេះគឺដើម្បីកសាងកតិ្តយស
និងកេរ្តិ៍ឈ្មោះរបស់អ្នកដែលវាគឺជាស្ពាននាំទៅរកភាពជោគជ័យ
និងភាពរុងរឿង។
១៨- ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត៖
អ្នកត្រូវជ្រើសរើសផ្លូវដើរណាមួយដែល
អ្នកពេញចិត្ត ដោយផ្អែកលើជំនឿជាក់លើខ្លួនឯង។
អ្នកខ្លះគេកើតមកដើម្បីក្លាយទៅជាតន្ត្រីករ
ដើម្បីបំពេរអារម្មណ៍មនុស្សទូទៅជាមួយនឹងបទភ្លេងដ៏លន្លង់លន្លោច។
អ្នកខ្លះទៀតកើតមកដើម្បីក្លាយជាកវីតែងកំណាព្យ
ដែលមានជំនាញក្នុងការតែងកំណាព្យកាព្យធ្លោងដើម្បីរៀបរាប់អំពីអ្វី
មួយយ៉ាងពិរោះជក់ចិត្ត។ អ្នកខ្លះកើតមកដើម្បីធ្វើជាសហគ្រិន
ដែលមានជំនាញបង្កើតនូវឱកាស និងភាពរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម។
រួចចុះអ្នកវិញ?
ទោះបីជាអ្នកចង់ធ្វើអ្វីក៏ដោយក្នុងឆាកជីវិតរបស់អ្នក
អ្នកគួរគប្បីជ្រើសរើសធ្វើអ្វីដែលអ្នកពេញចិត្ត
និងចូលចិត្តធ្វើ។
អ្នកមិនគួរខ្ជះខ្ជាយពេលវេលាដើម្បីកើតមកគ្រាន់តែបំពេញក្តៃស្រ
ម៉ៃ និងបំនងរបស់អ្នកដ៏ទៃប៉ុណ្ណោះនោះទេ។
សរុបសេចក្តីមក
អ្នកត្រូវតែញញឹមរាល់ពេលដែលអាច
ត្រូវចេះសូមទោសនៅពេលដែលអ្នកគួរធ្វើ។ ឆាកជីវិតមនុស្សខ្លីមែន
ប៉ុន្តែវាអស្ចារ្យណាស់។
អ្នកត្រូវតែចេះប្រើពេលវេលានេះអោយបានល្អ។
0 comments:
Post a Comment