គន្លឹះដើម្បីបង្កើនសមត្ថភាពខួរក្បាល
DHA (DecosaHexaenoic Acid) វាជួយក្នុងដំណើរការរបស់ខួរក្បាលឲ្យបានល្អ ។ បន្ថែមពីការបរិភោគអាហារ
ឲ្យបានត្រឹមត្រូវ ការធ្វើលំហាត់ប្រាណក៏ជួយដល់ការបង្កើនសមត្ថភាពខួរក្បាលផងដែរ ។ ការធ្វើលំហាត់ប្រាណជាប្រចាំជួយឲខួរក្បាលរឹងមាំ ព្រោះថាការហាត់ប្រាណជម្រុញចលនាអុកស៊ីសែនទៅកាន់ខួរក្បាលបានកាន់តែ ច្រើន។
ខាងក្រោមនេះជាការណែនាំ ៤ ចំនុចខ្លីៗក្នុងការបង្កើនសមត្ថភាពខួរក្បាល ៖
១ បង្កើនការអានឲ្យបានច្រើនដូចជាការអាន ប្រលោមលោក រឿងកំប្លែងខ្លីៗ ឬ ពត៍មានផ្សេងៗ ។ល។ ការអានច្រើនវាដូចជាការធ្វើលំហាត់ប្រាណអ៊ីចឹង ។ បើអ្នកមិនចងចាំនូវអ្វីដែលអ្នកបានអានពីមុន អ្នកគួរយកវាមកអានម្តងហើយម្តងទៀតព្រោះថាការធ្វើដូច្នេះវាជាកា របង្វឹកខួរក្បាលឲរំលឹករឿងចាស់ឡើងវិញដែលអាចជួយជំរុញផ្នែកចងចាំឲ បានល្អ ។
២ បង្កើនការបរិភោគខ្លាញ់ត្រីឲបានច្រើន ព្រោះថាខ្លាញ់ត្រីមានផ្ទុកសារជាតិ Omega-3 ដែលវាជាអាស៊ីតខ្លាញ់មួយប្រភេទជួយខួរក្បាលឲ្យមានដំនើរការបានល្អ ។ អាស៊ីតខ្លាញ់នៃ Omega-3 ក៏មាននូវក្នុងគ្រាប់ធញ្ញាជាតិ ឬ បន្លែស្លឹកបៃតងផងដែរ ។ បើអ្នកមិនចូលចិត្តបរិភោគត្រី អ្នកអាចទទួលយក Omega-3 តាមរយៈថ្នាំជំនួយដែលផ្សំពីខ្លាញ់ត្រី ។
៣ អ្នកគួរជ្រើសរើសប្រើប្រេងអូល៊ីវ (Olive oil) ក្នុងការធ្វើម្ហូប ព្រោះថាប្រេងអូល៊ីវមានសមត្ថភាពក្នុងការបង្កើនការចងចាំនៃខួរក្បាល បានយ៉ាងល្អ ។
៤ ជៀសវាងក្នុងការបរិភោគគ្រឿងស្រវឹងហួសបរិមាណ ព្រោះថាការពិសារគ្រឿងស្រវឹងច្រើនពេកវាធ្វើឲដំណើរការខួរក្បាលចុះខ្សោយ ។ ប៉ុន្តែបើអ្នកបរិភោគគ្រឿងស្រវឹងក្នុងកំរិតសមល្មមវាក៏អាចជួយដល់ ខួក្បាលផងដែរ ។ ការស្រាវជ្រាវបានបង្ហាញថាការពិសារគ្រឿងស្រវឹង ពិសេសស្រាក្រហមក្នុងកំរិតសមល្មមអាចជួយឲ្យខួរក្បាលធ្វើការបានល្អ ៕
ដកស្រង់ និង កែរសំរួលពី http://www.ehow.com/how_5930193_increase-brain_s-memory.html
0 comments:
Post a Comment